ភ្ញាក់ផ្អើល​ទំហំ​ File ទិន្នន័យ​ទាញ​ពី​ Apple មាន​ទំហំ​ត្រឹម​ 9MB
May 6, 2018
114 views

លោក​ Jefferson Graham ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា​ឲ្យ​វេបសាយ​ USA Today បង្ហាញ​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ចំពោះ​អតិថិជន​របស់​ Apple។

ទិន្នន័យ​​ផ្ទាល់​ខ្លួន​របស់​ Graham ទាញ​ចេញ​ជា​ទម្រង់​ Zip file ពី​ Facebook មាន​ទំហំ​ 881MB ខណៈ​ Google ទំហំ​ 243MB។ ចម្លែក​អី​ Apple មាន​ត្រឹម​តែ​ 9MB។

លោក​ Tim Cook ក៏​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា​ Apple អាច​បង្កើត​លុយ​ជាច្រើន​ បើ​ក្រុមហ៊ុន​ប្រើ​ទិន្នន័យ​អតិថិជន​ បម្លែង​ជា​ទម្រង់​ណា​មួយ​ (Monetize) ក្នុង​ការ​បង្កើត​លុយ​ តែ​ក្រុមហ៊ុន​សម្រេច​ចិត្ត​មិន​ធ្វើ​។

ក្នុង​ File ទំហំ 9MB មាន​ត្រឹម​ព័ត៌មាន​តិចតួច​ដូចជា​ បញ្ជី​អ៊ីមែល​, កម្មវិធី​ និង​ចម្រៀង​បាន​ទាញ​យក​ ព្រម​ទាំង​ទិន្នន័យ​ការ​ជួសជុល​របស់​ Apple device។

ចំពោះ​ការ​ស្នើ​ទាញ​យក​ទិន្នន័យ​ផ្ទាល់​ខ្លួន​ Apple តម្រូវ​ព័ត៌មាន​អាសយដ្ឋាន​ លេខ​ទូរសព្ទ​ និង​លេខ​ Serial number របស់ Device ដើម្បី​ផ្ទៀង​ផ្ទាត់​ជា​មុន​ ហើយ​រយៈពេល​អាច​ដល់​ទៅ​ ៨ ថ្ងៃ​ ទើប​ទទួល​បាន​។

បើ​មើល​មួយ​ជ្រុង​ទៀត​អាច​នឹង​មិន​ចម្លែក​ដោយ​សារ​ Apple ត្រឹម​លក់​ Hardware, Software និង​ សេវាកម្ម​ខ្លួន​ ចំពោះ​ការ​ចំណាយ​របស់​អតិថិជន​ ខណៈ​ Google និង​ Facebook ប្រើ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ជា​ផលិតផល​ក្នុង​ការ​រក​ផល​ចំណេញ​៕

Related News

Facebook Page | ទំព័រ Facebook
Urgent Job | ការងារបន្ទាន់
 • ត្រូវការ​បុគ្គលិកជាច្រើននាក់ជាបន្ទាន់ / Apply now - maelaadmin
 • ត្រូវការ​បុគ្គលិកជាច្រើននាក់ជាបន្ទាន់ / Job urgent/ Apply now - maelaadmin

 • ត្រូវការ​បុគ្គលិកជាច្រើននាក់ជាបន្ទាន់ - maelaadmin
 • ត្រូវការ​បុគ្គលិកជាច្រើននាក់ជាបន្ទាន់ - maelaadmin
 • ត្រូវការ​បុគ្គលិកជាច្រើននាក់ជាបន្ទាន់ / Job urgent/ Apply now - maelaadmin
 • ត្រូវការ​បុគ្គលិកជាច្រើននាក់ជាបន្ទាន់ / Job urgent / Apply Now - maelaadmin
 • ត្រូវការ​បុគ្គលិកជាច្រើននាក់ជាបន្ទាន់ / Job urgent/ Apply now - maelaadmin
 • ត្រូវការ​បុគ្គលិកជាច្រើននាក់ជាបន្ទាន់ / Apply now! - maelaadmin
Advertising | ផ្សព្វផ្សាយពាណិជ្ចកម្ម